លោកស្រី អ៊ុិន សោភ័ណ្ឌ សមាជិកក្រុមប្រឹក្សាស្រុក និងជាអនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក បាន ដឹកនាំក្រុមការងារ បានសហការ ជាមួយរដ្ឋបាលឃុំអណ្តូងទឹកចុះសួរសុខទុក្ខ គ្រួសារដែលមានជីវភាពខ្វះខាត ទីទាល់ក្រ ជួបករណីខ្យល់កន្ត្រាក់ធ្វើអោយដើមឈើរលំកិនផ្ទះរបស់ប្រជាពលរដ្ឋខូចខាត និងរបើកស័ង្កសីចំនួន ២គ្រួសារ និងនាំយកអំណោយជូន- លោក គីម ឆាយ ភេទប្រុស អាយុ៤៥ឆ្នាំ របើកសង្ក័សី ចំនួន ០៧ សន្លឹក-លោក ជួន ឈឿន ភេទប្រុស អាយុ៣៥ឆ្នាំ របើក ចំនួន ០២ សន្លឹក ជាប្រជាពលរដ្ឋរស់ភូមិ ជីត្រេះ ឃុំអណ្តូងទឹកស្រុកបូទុមសាគរ ខេត្តកោះកុង ជាមួយគ្នានោះដែលអនុសាខាបាននាំយក ថវិការចំនួន ១៦០.០០០រៀល។នៅក្នុងនោះរដ្ឋបាលឃុំអណ្តូងទឹកបានផ្តល់ស័ង្កសីចំនួន០៧សន្លឹក។
ប្រភពៈ រដ្ឋបាលស្រុកបូទុមសាគរ
===================
ថ្ងៃសុក្រ៦រោចខែអាសាឍ ឆ្នាំរោងឆញ្ចស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២៤វេលាម៉ោង ១១:០០នាទីព្រឹក