លោក មុំ ម៉ាលីកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ប្រជុំផ្សព្វផ្សាយខ្លឹមសារណែនាំរបស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ស្ដីពីការដាក់ចេញនូវវិធានការពង្រឹង និងរៀបចំសណ្ដាប់ធ្នាប់វិស័យព័ត៌មាន និងការត្រៀមអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណានតេជោ ៥ សីហា ២០២៤ ដល់ថ្នាក់ដឹកនាំមន្ទីរ និងការិយាល័យទាំង៥ ។
លោក មុំ ម៉ាលីកា មានប្រសាសន៍ថា មន្ទីរព័ត៌មានជាសេនាធិការជូនគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដូច្នេះមន្ត្រីព័ត៌មានត្រូវយកចិត្តទុកដាក់បង្កើនសមត្តភាពជំនាញក្នុងការតាមដានព័ត៌មាន ប្រមូលព័ត៌មាន ផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយជូនប្រជាពលរដ្ឋ ។
លោកប្រធានមន្ទីរក៍បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ និងការិយាល័យទាំង៥ ត្រៀមអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងែទី៥ សីហា ២០២៤ ដោយធ្វើតុបតែងលម្អទង់ជាតិ ភ្លើងបំភ្លឺតាមរបងឱ្យបានសមរម្យ និងចូលរួមទូងស្គ ដើម្បីអបអរសាទរការបើកការដ្ឋានដែលជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា និងបន្តអនុវត្តន៍គម្រោងព្រែកជីកហ្វូណនតេជោ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។