/ / / /

សេចក្តីជូនដំណឹង ស្តីពីកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកោះកុង ខេត្តកោះកុង

តាងនាមឱ្យក្រុមប្រឹក្សាស្រុកកោះកុង ខេត្តកោះកុង ខ្ញុំមានកិត្តិយស សូមគោរពជម្រាបជូនដំណឹងដល់ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ការិយាល័យ អង្គភាព ចំណុះរដ្ឋបាលស្រុក អង្គភាពជុំវិញស្រុក សាធារណៈជន និងអង្គការដៃគូពាក់ព័ន្ធនានា ជាពិសេសបងប្អូនប្រជាពលរដ្ឋ អាជីវករ អ្នកធ្វើអាជីវកម្មនៅក្នុងមូលដ្ឋានស្រុកកោះកុង ទាំងអស់ មេត្តាជ្រាបថា ៖ ក្រុមប្រឹក្សាស្រុកកោះកុង នឹងបើកកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៤ ដើម្បីពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិន្ន នៃកិច្ចប្រជុំសាមញ្ញរយៈពេល១២ខែ និងសេចក្តី ព្រាងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាស្រុកកោះកុង អាណត្តិទី២ ព្រមទាំងបញ្ហាផ្សេងៗមួយចំនួនរបស់រដ្ឋបាលស្រុកកោះកុង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ០៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ នាទីព្រឹក នៅសាលប្រជុំសាលាស្រុកកោះកុង ។

អាស្រ័យដូចបានគោរពជម្រាបជូនដំណឹងខាងលើ សូម មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ការិយាល័យ អង្គ ភាព ចំណុះរដ្ឋបាលស្រុក អង្គភាពជុំវិញស្រុក សាធារណៈជន និងអង្គការសង្គមស៊ីវិលនានា ជាពិសេស បងប្អូន ប្រជាពលរដ្ឋ អាជីវករ អ្នកធ្វើអាជីវកម្មនៅក្នុងមូលដ្ឋានស្រុកកោះកុងទាំងអស់ទទួលជ្រាបជាព័ត៌មាន និងអញ្ជើញ ចូលរួមស្តាប់នូវខ្លឹមសារ នៃកិច្ចប្រជុំនេះ តាមកាលបរិច្ឆេទ និងទីកន្លែងខាងលើតាមការគួរ ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/06/2026

    សេចក្តីជូនដំណឹង ស្តីពីពិធីបុណ្យពូនភ្នំទុរេនសាមគ្គី និងផ្សព្វផ្សាយសក្តានុពលកសិទេសចរណ៍ នៅក្នុងស្រុកថ្មបាំង

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យការសាងសង់ផ្លូវបេតុង ចំនួន ២ខ្សែ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង -ខ្សែទី១ ប្រវែង ២៦៦ម៉ែត្រ ទទឹង ៧ម៉ែត្រ -ខ្សែទី២ ប្រវែង ៧៦ម៉ែត្រ ទទឹង ៦ម៉ែត្រ

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញពិនិត្យមើលផ្លូវ ដែលបានឈូសឆាយកិនបង្ហាប់ ត្រៀមអ៊ុតកៅស៊ូអាសេ នៅខាងលិច និងខាងជើងផ្សារដងទង់ ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យស្ពានបេតុងមានជើងចូលចេតិយឃុនឆាង ប្រវែង ១៥៨ ម៉ែត្រ ទទឹង ៣ម៉ែត្រ ដែលបានបញ្ចប់ការសាងសង់១០០% និងដំណើរការជួសជុលសួនច្បារ នៅខាងមុខស្ពានចូលឃុនឆាង សាងសង់បានចំនួន ៩០% ស្ថិតនៅភូមិនាងកុក ភូមិប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • ហេង គីមឆន/
    27/06/2026

    ផែនទីគោលដៅទេសចរណ៍ក្នុងខេត្តកោះកុង Koh Kong Tourism Sites Map

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខកុមារ និងរៀបចំអាហារថ្ងៃត្រង់ នៅមណ្ឌលកុមារកំព្រារដ្ឋខេត្តកោះកុង