/ / / / /

មន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ បានចេញសេចក្តីជូនដំណឹងស្តីពី​ ការរៀបចំវាយគង ទូងស្គរ ជួង រគាំង ទះប៉ោត និងគោះត្រដោក​ ប្រគេន​ និងជូនដល់ថ្នាក់ដឹកនាំគ្រប់សាសនាក្នុងខេត្តកោះកុង​

មន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ បានចេញសេចក្តីជូនដំណឹងស្តីពី​ ការរៀបចំវាយគង ទូងស្គរ ជួង រគាំង ទះប៉ោត និងគោះត្រដោក​ ប្រគេន​ និងជូនដល់ថ្នាក់ដឹកនាំគ្រប់សាសនាក្នុងខេត្តកោះកុង​ ត្រូវចូលរួម​ វាយគង ទូងស្គរ ជួង រគាំង ទះប៉ោត និងគោះត្រដោក​ និងត្រូវផ្សព្វផ្សាយឱ្យបរិស័ទទាំងអស់បានចូលរួមអបអរសាទរឱ្យបានឱឡារិកអធិកអធម​ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩:០៩នាទីព្រឹក​ ដេីម្បីចូលរួមអបអរសាទរនូវព្រឹត្តិការណ៍បេីកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។

អាស្រ័យហេតុនេះ សូមព្រះមេគណទាំងពីរគណៈ និងលោក លោកស្រីថ្នាក់ដឹកនាំពាហិរសាសនាខេត្តកោះកុង ចូលរួមសហការអនុវត្តនូវសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ។

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    13/05/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រីចូលរួមកិច្ចប្រជុំគណ:កម្មាធិការប្រជាជន និងអភិវឌ្ឍន៍ខេត្ត ដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូលសម្រាប់រៀបចំផែនការសកម្មភាពក្នុងការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្រ្តកម្ពុជាឆ្នាំ២០២៤-២០៣០ របស់ខេត្តកោះកុង

  • ហេង គីមឆន/
    13/05/2026

    លោកជំទាវ ចេង វន្នី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងលោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍ខេត្ត ដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូល សម្រាប់រៀបចំផែនការសកម្មភាពក្នុងការអនុវត្តក្របខណ្ឌយុទ្ធសា ស្ត្រឆ្នាំ២០២៤-២០៣០ ខេត្តកោះកុង

  • ហេង គីមឆន/
    13/05/2026

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញប្រគល់ គ្រឿងឧបភោគ បរិភោគមួយចំនួន ជូនវរ:សេនាតូចព្រំដែនទឹក២៦៩

  • ហេង គីមឆន/
    13/05/2026

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញប្រគល់ គ្រឿងឧបភោគ បរិភោគមួយចំនួន ជូនស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម

  • ហេង គីមឆន/
    13/05/2026

    រដ្ឋបាលខេត្តកោះកុង សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងសប្បុរសជនមេត្តាជ្រាបថា ដើម្បីចូលរួមចំណែកក្នុងការគាំទ្រ និងផ្គត់ផ្គង់ដល់កម្លាំងដែលប្រចាំការ នៅជួរមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រដ្ឋបាលខេត្តកោះកុង បានទទួលការឧបត្ថម្ភគាំទ្រ និងការផ្គត់ផ្គង់ពីសំណាក់សប្បុរសជនជាច្រើន ក្នុងការចូលរួមលើកស្ទួយ ផ្តល់ការគាំទ្រ និងកម្លាំងចិត្តដល់វីរកងទ័ពយើងនៅតាមបណ្តោយព្រំដែននាពេលកន្លងមក។ រដ្ឋបាលខេត្ត មានសង្ឃឹមយ៉ាងមុតមាំចំពោះទឹកចិត្តសប្បុរសរបស់ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នឹងនៅតែបន្តចូលរួមគាំទ្រដល់មូលនិធិព្រំដែនកោះកុង ជាថវិកាក្តី ជាសម្ភារ គ្រឿងឧបភោគបរិភោគក្តី ដើម្បីបម្រើដល់ប្រយោជន៍ជាតិ ក្នុងស្មារតី “ខ្មែរ ជួយ ខ្មែរ”។

  • ហេង គីមឆន/
    13/05/2026

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញប្រគល់ គ្រឿងឧបភោគ បរិភោគមួយចំនួន ជូនកម្លាំងកងអនុសេនាធំអន្តរាគមន៍