លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញប្រគល់ឯកសណ្ឋានដល់ក្រុមប្រឹក្សាស្រុកបូទុមសាគរ អាណត្តទី៤ ទាំង១៣រូប សម្រាប់ប្រើប្រាស់ចូលរួមក្នុងកម្មវិធីផ្សេងៗជាពិសេសក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាស្រុក ជាមួយគ្នានោះដែរ លោកអភិបាលស្រុក ក៏បានប្រគល់ជូនថេបលេត ដល់ក្រុមប្រឹក្សាស្រុកទាំង១៣រូប លោកអភិបាលរងស្រុក ចំនួន០៥រូប អនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ និងប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សាស្រុក ក្នុងម្នាក់ ចំនួន ០១គ្រឿង សម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រជុំ និងការត្រួតពិនិត្យ ថែរក្សាទុកដាក់ឯកសាររបស់រដ្ឋបាលស្រុក ហើយ រដ្ឋបាលស្រុកបូទុមសាគរ បានយកចិត្តទុកដាក់ អនុវត្តគោលនយោបាយ យុទ្ឋសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃចន្ទ ២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១០:០០នាទីព្រឹក