/ / /

អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយក​អំណោយមនុស្សធម៌ទៅចែកជូនគ្រួសាររងគ្រោះដោយ​សារខ្យល់កន្ទ្រាក់

សាខាកក្រក ខេត្តកោះកុង ៖ថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី​ ១៤ ខែសីហា ឆ្នាំ២០១៩លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការ ​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកោះកុង​ បានចាត់អោយ លោក ឈួន យ៉ាដា នាយកសាខា សហការជាមួយអនុ​​​សាខាកក្រក ស្រុកមណ្ឌលសីមា រួមដំណើរជា​មួយអជ្ញាធរ​មូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយក​អំណោយមនុស្សធម៌ទៅចែកជូនគ្រួសាររងគ្រោះដោយ​សារខ្យល់កន្ទ្រាក់កាល និងទឺកជំនន់ ចំនួន​ ០៦គ្រួសារ ស្មើនឹង០៦ខ្នងផ្ទះ រស់នៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងនោះបណ្តាលអោយខូចខាត​ផ្ទះទាំងស្រុង០១គ្រួសារត្រូវទឹកជំនន់ហូរកួចទៅ។

ក្នុងឱកាសនោះដែរ លោកនាយកសាខា អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍​ផ្តាំ​ផ្ញើសួរសុខទុក្ខ និងសោកស្តាយពីសំណាក់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែង​តែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់​ទីកន្លែង ដោយមិនមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។​

ជាមួយគ្នានេះ​លោក ហាក់ ឡេង អភិបាលស្រុក​មណ្ឌលសីមា បានអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់​ពីបាតុភូតខ្យល់​កន្ត្រាក់ ផ្គរ រន្ទះ រលក សមុទ្រធំៗខ្ពស់ៗ។ ទន្ទឹមនឹងនេះ​ បងប្អូនប្រជាពលរដ្ឋថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំដើម្បីការពារជំងឺគ្រុនឈាមដែលកំពុងរីករាលដាល ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

គ្រួសារនីមួយៗទទួលបាន​ ៖ អង្ករចំនួន ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង តង់១ និងអាវយឺត២ ស័ង្កសី ១៥សន្លឹក ព្រមទាំងថវិកា ៨០,០០០រៀល ។
ដោយឡែកផ្ទះខូចខាតទាំងស្រុងសាខាឧបត្ថម្ភ៤០០,០០០រៀល និងថវិកា លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា ៤០០,០០០រៀល សរុប ៨០០,០០០រៀល ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    12/03/2026

    ប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំតាទៃលើ បានចុះល្បាតក្នុងមូលដ្ឋាន ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព

  • ហេង គីមឆន/
    12/03/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព និងសាខាជុំវិញខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ

  • រដ្ឋបាលស្រុកថ្មបាំង/
    12/03/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    12/03/2026

    លោក ម៉ឹង សុភា មេឃុំជីផាត និងសមាជិកក្រុមប្រឹក្សាឃុំ បានសហការជាមួយលោក អ៊ុំ វុទ្ធី ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកថ្មបាំង បានបើកប្រអប់សំបុត្របញ្ចេញមតិ និងបណ្ដឹងតវ៉ា របស់ប្រជាពលរដ្ឋ នៅសាលាឃុំ

  • ហេង គីមឆន/
    12/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងថ្នាក់ដឹកនាំសមាគម ថ្នាក់កណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងសាងសង់ទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកោះកុង ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

  • ហេង គីមឆន/
    12/03/2026

    លោក ហេង គីមឆន នាយករង រដ្ឋបាលសាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ដោយមានការចូលរួមពីអាជ្ញាធរឃុំត្រពាំងរូង និងក្រុមហ៊ុនអ្នកទទួលការគម្រោង ចុះពិនិត្យស្ពាន ១កន្លែង និងផ្លូវក្រាលគ្រួសក្រហមចំនួន១ ខ្សែ បានបញ្ចប់ការសាងសង់ ១០០% ដែលប្រើប្រាស់មូលនិធិឃុំត្រពាំងរូង ឆ្នាំ២០២៥