ខេត្តកោះកុង៖ កាលពីព្រឹកថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីរស្តីទី នៃមន្ទីររ៉ែ និងថាមពល បានចូលរួមកិច្ចប្រជុំវេទិកាពិគ្រោះយោបល់របស់រដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោមប្រធានបទ <<ការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ>> ក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវអភិបាលខេត្តកោះកុង៕