លោក ឈឹម ចិន អភិបាលស្តីទីក្រុងខេមរភូមិន្ទ និងលោក សូ សុខា នាយករងរដ្ឋបាលក្រុង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសភូមិចំនួន៤ (ភូមិតាំកន់ ភូមិព្រលាន ភូមិចំការលើ និងភូមិថ្មស) ក្នុងស្រុកបូទុមសាគរ ជាភូមិអស់មីន និងពិធីប្រកាសបើកការដ្ឋាន បោសសម្អាតមីនក្នុងស្រុកបូទុមសាគរ ស្រុកស្រែអំបិល ស្រុកថ្មបាំង និងឃុំត្រពាំងរូង ក្នុង ស្រុកកោះកុង ។
ពិធីនេះបានរៀបចំឡើងនៅវិទ្យាល័យថ្មស ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ។
វេលាម៉ោង ៨៖០០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤
July 18, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#