យោងតាមសំណូមពរពីប្រជាពលរដ្ឋបានស្នើសុំអណ្តូងស្នប់មួយ និងដើម្បីជួយសម្រួលកង្វះទឹលស្អាតប្រើប្រាស់គ្រប់គ្រាន់ ក៏ដូចជាចូលរួមគាំទ្រ និងលើកកម្ពស់ផ្នែកអនាម័យទឹកស្អាត តាមរយៈអនុសាខា កក្រក ស្រុកថ្មបាំង លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឡុច ភិរ័ក្ស នាយករងសាខា ដឹកនាំក្រុមប្រតិបត្តសាខា សហការជាមួយ ក្រុមការងារអនុសាខា កក្រក ស្រុកថ្មបាំង រដ្ឋបាលស្រុក អាជ្ញាធរភូមិ ឃុំ បានចុះទៅពិនិត្យទីតាំងសាងសង់អណ្តូង ទំហំ ៥ម៉ គុណ ៥ម៉ (បួនជ្រុង)នៅក្នុងចំណុចត្រពាំងប្រើស ភូមិគគីរជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង និងធ្វើការពិភាក្សាជាមួយម្ចាស់ដី ដើម្បីជាគម្រោងត្រៀមសាងសង់អណ្តូងសម្រាប់បងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ជាសាធារណៈ។