/ / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមាន ឈ្នះ ឈ្នះ ក្នុងពិធីប្រកាសសមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមាន ឈ្នះ ឈ្នះ ក្នុងពិធីប្រកាសសមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចពិជ័យសេនា ដែលបានពាំនាំសមិទ្ធផលថ្មី សម្រាប់ខេត្តកោះកុង គឺជានយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ជាសមិទ្ធផលទាក់ទង នឹងប្រវត្តិសាស្ត្រផងដែរ។ ជាមួយគ្នានេះផងដែរ នាងខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ក្នុងដំណើរ នៃការសិក្សា និងរៀបចំសាងសង់ស្តូបអនុស្សាវរីយ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមអោយសមាសភាពពាក់ព័ន្ធទាំងអស់ ចូលរួម និងសហការអោយបានគ្រប់ជ្រុងជ្រោយ ក្នុងដំណើការ នៃការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ នៅក្នុងមូលដ្ឋានផ្ទាល់ សិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ស្រាវជ្រាវ ឯកសារ ភស្តុតាង និងខ្លឹមសារប្រវត្តិសាស្ត្រ សម្រាប់រៀបចំកម្មវិធីអប់រំ និងពិព័ណ៌ផ្សេងៗ ធ្វើយ៉ាងណាជម្រុញការសាងសង់បានសម្រេចតាមផែនការ ដែលបានគ្រោងទុក៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    07/03/2026

    លោកជំទាវ ចេង វន្នី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត

  • ហេង គីមឆន/
    07/03/2026

    លោក អ៊ូច ពន្លក នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ដោយមានការចូលរួមពីអាជ្ញាធរឃុំជ្រោយប្រស់ អាជ្ញាធរភូមិជ្រោយប្រស់ និងប្រជាពលរដ្ឋមួយចំនួន ចូលរួមពិធីបើកការដ្ឋានដំណើរការសាងសង់ស្ពានបេតុងមានជើង១ខ្សែ ប្រវែង ៣៦០ម៉ែត្រ ទទឹង ១.៦០ម៉ែត្រ ស្ថិតនៅភូមិជ្រោយប្រស់(ចំណុចអាឡាតាន់) ឃុំជ្រោយប្រស់ ស្រុកកោះកុង ដោយប្រើប្រាស់មូលនិធីឃុំជ្រោយប្រស់សម្រាប់ឆ្នាំ២០២៥

  • ហេង គីមឆន/
    07/03/2026

    លោកវរសេនីយ៍ឯក អ៊ុយ សុឃាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំកម្លាំងចូលរួមប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារខែកុម្ភះ និងលើកទិសដៅការងារ ខែមិនា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/03/2026

    លោក ខេង គង់ អភិបាលរងស្រុក តំណាងឱ្យលោកអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធ និងជំងឺអេដស៍ខេត្តកោះកុង សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/03/2026

    លោកស្រី គ្រីសោភ័ណ ប្រធានកិត្តិយសនិងលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ នឹងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំស្តីពីការពិភាក្សា រៀបចំប្រារព្ធពិធី ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/03/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ បានអញ្ជើញជា អធិបតី ដឹកនាំកិច្ចប្រជុំការងារចាំបាច់របស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក