រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ខេត្តកោះកុង ដឹកនាំដោយ លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង រួមសហការជាមួយគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកសម្ភារៈប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដល់រដ្ឋបាលសង្កាត់ស្មាច់មានជ័យ មណ្ឌលសុខភាព

គណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ខេត្តកោះកុង ដឹកនាំដោយ លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង រួមសហការជាមួយគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកសម្ភារៈប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដល់រដ្ឋបាលសង្កាត់ស្មាច់មានជ័យ មណ្ឌលសុខភាព និងអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់អតីតយុទ្ធជន និងចាស់ជរា ជនពិការ សរុបចំនួន ២៨ រូប ស្ថិតនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ក្នុងពិធីនោះមានការអញ្ជើញចូលរួម ពីអាជ្ញាធរក្រុង ក្រុមប្រឹក្សាក្រុង តំណាង សមាគមអតីតយុទ្ធជនកម្ពុជា(ស.អ.ក) ខេត្តកោះកុង (ស.អ.ក) ក្រុងខេមរភូមិន្ទ កាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ព្រមទាំងយុវជន ស.ស.យ.ក ក្រុងខេមរភូមិន្ទ។

អត្ថបទទាក់ទង