រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៨ ខេត្តកោះកុង ដឹកនាំដោយ លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានសហការជាមួយគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ ដឹកនាំដោយ លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកសម្ភារៈប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដល់រដ្ឋបាលសង្កាត់ស្ទឹងវែង មណ្ឌលសុខភាព

គណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៨ ខេត្តកោះកុង ដឹកនាំដោយ លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានសហការជាមួយគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ ដឹកនាំដោយ លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកសម្ភារៈប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដល់រដ្ឋបាលសង្កាត់ស្ទឹងវែង មណ្ឌលសុខភាព និងអំណោយជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងសំណេះសំណាល ជាមួយនឹងអតីតយុទ្ធជន និងចាស់ជរា ជនពិកា សរុបចំនួន ១២ រូប ស្ថិតនៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ក្នុងពិធីនោះមានការអញ្ជើញចូលរួម ពីអាជ្ញាធរក្រុង ក្រុមប្រឹក្សាក្រុង តំណាង សមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) ខេត្តកោះកុង (ស.អ.ក) ក្រុងខេមរភូមិន្ទ កាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ព្រមទាំងយុវជន ស.ស.យ.ក ក្រុងខេមរភូមិន្ទ។

អត្ថបទទាក់ទង