/ / /

ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ការិយាល័យស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពក្នុងខេត្តកោះកុង បានចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ក្រោមអធិបតីភាព​ធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល

ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ការិយាល័យស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពក្នុងខេត្តកោះកុង បានចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ក្រោមអធិបតីភាព​ធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៦៦២នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់ឱកាសដល់សិក្ខាកាមទាំងអស់ចូលរួមបង្ហាញ ចំណាប់អារម្មណ៍ បន្ទាប់ពីបានបញ្ចប់ប្រធានបទទាំង២៥ នៃវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍»។ ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី រំលឹកឡើងវិញនូវវីរៈភាពរបស់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានលះបង់កំលាំងកាយ កំលាំងចិត្តបំពេញការងារក្នុងអំឡុងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ហើយលើកទឹកចិត្តឱ្យមន្រ្តីសុខាភិបាលទាំងអស់ បន្តខិតខំប្រឹងប្រែង ដើម្បីផ្តល់សេវាជូនប្រជាជន និងដើម្បីលើកកិត្តិយសវិស័យសុខាភិបាលទាំងមូល។

បន្ថែមពីលើនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានផ្តល់សារគន្លឹះ ជូនដល់អ្នកដឹកនាំគ្រប់ឋានុក្រមឱ្យប្រកាន់យកភាពស្មោះត្រង់ និងការបង្កើតទំនាក់ទំនងប្រកបដោយប្រសិទ្ធិភាព សម្រាប់ធ្វើជាមធ្យោបាយ ជំរុញការដឹកនាំការងារក្នុងវិស័យសុខាភិបាលឱ្យទទួលបានជោគជ័យប្រកបដោយនិរន្តរភាព។

ថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីម៉ោង២:០០នាទីរសៀល

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    14/12/2025

    រដ្ឋបាលស្រុកថ្មបាំង បានចូលរួមសហការសម្របសម្រួល និងផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋភៀសសឹក

  • រដ្ឋបាលស្រុកថ្មបាំង/
    14/12/2025

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង បានចាត់តាំង អភិបាលរង និងក្រុមការងារ ដើម្បីចូលរួមសហការសម្របសម្រួល និងផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋភៀសសឹក នៅក្នុងភូមិសាស្ត្រខេត្តកោះកុង

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ ឯកឧត្តម គង់ វិបុល ឯកឧត្តមរដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានឧបត្ថម្ភ អង្ករ ៥តោន ទឹកសុទ្ធ ៣០០កេស និងឆៃប៉ូវ ៣០០គីឡូ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    14/12/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក ហ៊ឹម សុធិន ដែលបានឧបត្ថម្ភថវិកាចំនួន ៩៩ ៩៩៩រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោកជំទាវ លឹម សៀកងីម ដែលបានឧបត្ថម្ភថវិកាចំនួន ១ ០០០ដុល្លារ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក