/ / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុង“ពិធីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងថវិកាជ័យលាភី របស់ក្រសួងមហាផ្ទៃ ជូនដល់រដ្ឋបាលឃុំ សង្កាត់ និងបុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃខេត្តកោះកុង ដែលមានស្នាដៃល្អ ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពប្រចាំឆ្នាំ២០២៣”

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុង“ពិធីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងថវិកាជ័យលាភី របស់ក្រសួងមហាផ្ទៃ ជូនដល់រដ្ឋបាលឃុំ សង្កាត់ និងបុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃខេត្តកោះកុង ដែលមានស្នាដៃល្អ ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពប្រចាំឆ្នាំ២០២៣” នៅសាលមហោស្រពខេត្តកោះកុង។
សមាសភាព ដែលបានចូលរួមជាគណៈអធិបតី មានលោកអភិបាលរងខេត្ត តំណាងប្រធានតុលាការខេត្ត តំណាងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ តំណាងពន្ធនាគារខេត្ត នាយករដ្ឋបាលសាលាខេត្ត និងមានការចូលរួមពីរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ អធិការនគរបាលក្រុង ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ និងនាយបុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ សរុប១០០នាក់។
ក្នុងឆ្នាំ២០២៣ តាមរយៈការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ឃុំសង្កាត់ ទាំង២៩ នៃខេត្តកោះកុង ទទួលបាន ប័ណ្ណសរសើរ ជ័យលាភីប្រភេទ ១ ចំនួន ១៥ឃុំ ប្រភេទ២ ចំនួន១២ ឃុំ សង្កាត់ និងប្រភេទ៣ ចំនួន ២ ឃុំ សង្កាត់។
លោកជំទាវអភិបាលខេត្ត បានសំដែងការសាទរ និងកោតសរសើរ ចំពោះក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពខេត្តកោះកុង និងរដ្ឋបាលឃុំ សង្កាត់ បុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ទាំង២៩ ដែលបានខិតខំប្រឹងប្រែង និងទទួលបានលទ្ធផលល្អប្រសើរ សម្រាប់ខេត្តកោះកុង ក្នុងនោះលោកជំទាវអភិបាលខេត្ត ក៏បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធចូលរួមពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្តិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល និងចូលរួមអនុវត្តសេចក្តីជូនដំណឹងលេខ ១២២២ របស់ក្រសួងមហាផ្ទៃ លើការពង្រឹងការគ្រប់គ្រង ការថែរក្សា និងការការពារធនធានធម្មជាតិ នៅខេត្តកោះកុង និងចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនគ្រប់ប្រភេទ ការអប់រំ ណែនាំ និងបង្ក្រាបក្មេងទំនើង នៅមូលដ្ឋាន ការបង្ខិតសេវាសាធារណៈ ការងារអនាម័យ បរិស្ថាន និងសេវាសុខាភិបាល ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរសម្រាប់ខេត្តកោះកុង។
ថ្ងៃពុធ ៥ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ July 10, 2024

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    14/12/2025

    រដ្ឋបាលស្រុកថ្មបាំង បានចូលរួមសហការសម្របសម្រួល និងផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋភៀសសឹក

  • រដ្ឋបាលស្រុកថ្មបាំង/
    14/12/2025

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង បានចាត់តាំង អភិបាលរង និងក្រុមការងារ ដើម្បីចូលរួមសហការសម្របសម្រួល និងផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋភៀសសឹក នៅក្នុងភូមិសាស្ត្រខេត្តកោះកុង

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ ឯកឧត្តម គង់ វិបុល ឯកឧត្តមរដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានឧបត្ថម្ភ អង្ករ ៥តោន ទឹកសុទ្ធ ៣០០កេស និងឆៃប៉ូវ ៣០០គីឡូ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    14/12/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក ហ៊ឹម សុធិន ដែលបានឧបត្ថម្ភថវិកាចំនួន ៩៩ ៩៩៩រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោកជំទាវ លឹម សៀកងីម ដែលបានឧបត្ថម្ភថវិកាចំនួន ១ ០០០ដុល្លារ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក