រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំភ្ញីមាស បានចូលរួមពិធីបុណ្យសព ឈ្មោះ ស្វាយ ម៉ៅ ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ ដែលទទួលមរណភាពនៅថ្ងៃទី០៥ ខែកក្កដា វេលាម៉ោង២:៣០នាទីរសៀល មានទីលំនៅ ភូមិភ្ញីមាស

រដ្ឋបាលឃុំភ្ញីមាស

……………………………………………
លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ មន្រ្តីប៉ុស្តិ៍ និងអនុភូមិភ្ញីមាស បានពាំនាំយកទេយ្យទានទៅចូលរួមពិធីបុណ្យសព ឈ្មោះ ស្វាយ ម៉ៅ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ ដែលទទួលមរណភាពនៅថ្ងៃទី០៥ ខែកក្កដា វេលាម៉ោង២:៣០នាទីរសៀល មានទីលំនៅ ភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង ។ មូលហេតុៈ ស្លាប់ដោយសារ ជំងឺប្រចាំកាយ (រោគាពាធ) ក្នុងនោះរដ្ឋបាលឃុំបានឧបត្ថម្ភដល់គ្រួសារនៃសពមានដូចជា អង្ករ១បាវ ទឹកក្រូច១យួរ ទឹកបរិសុទ្ធ២០យួរ និងថវិកាចំនួន២០០,០០០រៀល (រដ្ឋបាលឃុំ និងសប្បុរសជន) ។
……………………………………..
ថ្ងៃសៅរ៍ ១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤

អត្ថបទទាក់ទង