រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរ ឧ.វ.ប.ន ខេត្តកោះកុង សហការជាមួយមន្ត្រីនៃរដ្ឋបាលស្រុកបូទុមសាគរ និងរដ្ឋបាលស្រុកស្រែអំបិល ចុះធ្វេីការស្ទង់មតិផលប៉ះពាល់ដោយសារជំងឺកូវីដ​១៩​ ព្រមទាំងបានផ្សព្វផ្សាយ​ និងប្រគល់សៀវភៅណែនាំ​ ស៥​ ជូនម្ចាស់សហគ្រាស សិប្បកម្ម

ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃមន្ទីរ​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍ខេត្តកោះកុង​ដោយមានការសហការពីមន្ត្រីនៃ រដ្ឋបាលស្រុកបូទុមសាគរ និងរដ្ឋបាលស្រុកស្រែអំបិល ចុះធ្វេីការស្ទង់មតិផលប៉ះពាល់ដោយសារជំងឺកូវីដ​១៩​ ទៅលេីសហគ្រាសធុនតូច​ មធ្យម​ និងសិប្បកម្ម​ (ជុំទី៤)​ ព្រមទាំងបានធ្វេីការផ្សព្វផ្សាយ​ និងប្រគល់សៀវភៅណែនាំ​ ស៥​ រួមមាន​ ៖​
-សម្អាត
-ស្តង់ដារ
-ស្ថិតស្ថេរ
-សម្រិតសម្រាំង
-សណ្តាប់ធ្នាប់​
ជូនម្ចាស់សហគ្រាសធុនតូច​ មធ្យម​ និងសិប្បកម្ម​ នៅក្នុងស្រុកបូទុមសាគរ​ និងស្រុកស្រែអំបិល​
====================
ថ្ងៃទី០៤-​០៥​ ខែកក្កដា​ ឆ្នាំ២០២៤

អត្ថបទទាក់ទង