រដ្ឋបាលឃុំតានូន បានរៀបចំកិច្ចប្រជុំពាក់ព័ន្ធការងារចាំបាច់មួយចំនួន ក្រោមអធិបតីភាព លោក វ៉ន វ៉ាត មេឃុំតានូន នឹងមានការអញ្ជើញចូលរួមពី ក្រុមប្រឹក្សាឃុំ ស្មៀន មេភូមិ អនុភូមិ សមាជិក ទាំង៤ នៃឃុំតានូន នៅសាលាឃុំតានូន។ដែលមានរបៀបវារៈមួយចំនួនដូចខាងក្រោម:១/ ការជូនដំណឹង ការចុះបញ្ជីដីជាប្រព័ន្ធ២/ ផ្សព្វផ្សាយ ការស្នើសុំដីសម្បទានសង្គមកិច្ច៣/ បញ្ហាផ្សេងៗ។
ប្រភព :រដ្ឋបាលឃុំតានូន
—————————————
ថ្ងៃសុក្រ ១៤ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៨ :០០នាទីព្រឹក