សាខា កក្រក ខេត្តកោះកុង៖ នៅទីស្នាក់ការអនុសាខាក្តុងខេមរភូមិន្ទ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ បានចាត់ឱ្យលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាក្រុងខេមរភូមិន្ទ បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនគ្រួសារចាស់ជរា និងងាយរងគ្រោះ ចំនួន៦គ្រួសារ ស្ថិតនៅ សង្កាត់ដងទង់ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ក្នុងឱកាសនោះ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខានិងក្រុមការងារ បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី ពី ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាកពិសេសជពិការ ចាស់ជរាងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ជាមួយគ្នានេះលោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាក្រុង ក៏បានផ្តាំផ្ញើដល់បងប្អូនត្រូវថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃអោយកាន់តែប្រសើរតទៅថ្ងៃមុខ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេស ចាស់ជរា ជនពិការ កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះខ្យល់កន្ត្រាក់ ផ្គររន្ទះ ទឹកជំនន់ ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺឆ្លងនានា ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ។
សម្ភារដែលសាខាប្រគល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ ២៥គក្រ មីជាតិ១កេស ត្រីខ១ឡូ ទឹកសុទ្ធឱរ៉ាល់១កេស វិទ្យុគ្រួសារ SONY ១គ្រឿង ព្រមទាំងថវិកា ចំនួន ៦ម៉ឺនរៀល ដូចៗគ្នាផងដែរ។
![](https://asset.cambodia.gov.kh/provincial/sites/12/2024/07/1000015510-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/07/1000015512-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/07/1000015511-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/07/1000015509-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/07/1000015507-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/07/1000015508-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/07/1000015505-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/07/1000015506-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/07/1000015503-682x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/07/1000015518-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/07/1000015516-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/07/1000015517-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/07/1000015513-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/07/1000015514-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/07/1000015515-1024x682.jpg)