ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤
ពិធីបើកវគ្គបណ្តុះបណ្តាលជូនសហគមន៍ដែលត្រូវបានទទួលស្គាល់ជាសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ សម្រាប់សមាគមសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ឆាយក្រូច ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ក្រោមអធិបតីភាព លោក ចាន់ ខេមរិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ ដែលមានគណៈកម្មការ និងសមាជិកសមាគមសហគមន៍ចូលរួមសរុបចំនួន ២០ រូប ។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងការពង្រឹងការគ្រប់គ្រងសហគមន៍ឱ្យមានប្រសិទ្ធភាពស្របតាមស្តង់ដាសហគមន៍ទេសចរណ៍កម្ពុជា និងស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន លើកកម្ពស់ការអភិវឌ្ឍផលិតផលទេសចរណ៍នៅសហគមន៍ ការផ្តល់សេវាប្រកបដោយគុណភាព និងគោរពតាមលិខិតបទដ្ឋាននានាពាក់ព័ន្ធការគ្រប់គ្រងសហគមន៍ ពិសេសផ្សព្វផ្សាយគំនិផ្តួចផ្តើមយុទ្ធសាស្ត្ររបស់ ឯកឧត្តមរដ្ឋមន្ត្រី “បង្កើន៥ អភិវឌ្ឍន៍៣ (BUILD + 3Ds)” ឱបានកាន់តែទូលំទូលាយទៅថ្នាក់មូលដ្ឋាន។
![](https://asset.cambodia.gov.kh/provincial/sites/12/2024/06/IMG_8305-1024x769.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/06/IMG_8314-1024x768.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/06/IMG_8311-1024x768.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/06/IMG_8313-1024x768.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/06/IMG_8308-1024x768.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/06/IMG_8312-1024x768.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/06/IMG_8307-1024x768.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/06/IMG_8306-1024x768.jpeg)