រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីសំណេះសំណាល ជាមួយអតីតយុទ្ធជន និងប្រគល់ទទួលសម្ភារសម្រាប់ទប់ស្កាត់ជំងឺកូវីដ១៩

ពិធីសំណេះសំណាល ជាមួយអតីតយុទ្ធជន និងប្រគល់ទទួលសម្ភារសម្រាប់ទប់ស្កាត់ជំងឺកូវីដ១៩

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បាននាំយកនូវសម្ភារសម្រាប់ទប់ស្កាត់ជំងឺកូវីដ១៩ ជូនរដ្ឋបាលឃុំព្រែកខ្សាច់ ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង និងបានសំណេះសំណាល ជាមួយអតីតយុទ្ធជន ព្រមទាំងប្រជាពលរដ្ឋ ដែលកំពុងប្រកបរបរប្រចាំថ្ងៃនៅក្នុងមូលដ្ឋាន។

សូមជម្រាបថា ពិធីនេះក៏មានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្តកោះកុងរួមមាន ឯកឧត្តម លី សារ៉េត និង ឯកឧត្តម ដួង សាវឿន លោក គ្រី ប៊ុនថា ប្រធានពន្ធនាគារខេត្តកោះកុង លោក ឡៅ ប៊ុនខេង នាយកទីចាត់ការរដ្ឋបាល លោក ហេង ចាន់ថន ប្រធានអង្គភាពច្រកចេញចូលតែមួយ លោក រស់ ជីវិន ប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍនិងសំណង់ លោក គង់ ហួត ប្រធានការិយាល័យកសាងសមត្ថភាព លោក វិន សារ៉េត ប្រធានការិយាល័យគ្រប់គ្រងបុគ្គលិក និងមានការចូលរួមពីរដ្ឋបាលស្រុកគិរីសាគរ រដ្ឋបាលឃុំព្រែកខ្សាច់ ព្រមទាំងអង្គភាពមួយចំនួនទៀត។

ក្នុងនោះអតីតយុទ្ធជនមួយគ្រួសារៗទទួលបានអង្ករ ២៥ គីឡូក្រាម មីកញ្ចប់ ៥ កេស ត្រីខ ៥ យួរ ទឹកក្រូច ៥ យួរ ទឹកសិទ្ធ ២ កេស និងថវិកាចំនួន ៥០,០០០រៀល ។ ទន្ទឹមនេះ ប្រជាការពារមានចំនួន ៦៥ រូប ទទួលបានថវិកា ៤០០,០០០រៀល។

បន្ថែមពីលើនេះ សម្ភារដែលរដ្ឋបាលឃុំត្រូវទទួលបានដូចមានជូនភ្ជាប់ក្នុងបញ្ជីខាងក្រោម៕

អត្ថបទទាក់ទង