រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៏ទេសចរណ៍របស់មន្ទីរទេសចរណ៍

ថ្ងៃទី២០_២២ ខែមិថុនា ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្តកោះកុង បានសហការជាមួយរដ្ឋបាលស្រុកថ្មបាំង និងសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង បើកវគ្គបណ្ដុះបណ្ដាល ស្ដីពី មគ្គុទ្ទេសក៏ទេសចរណ៍សហគមន៍​ ជូនដល់សមាជិកសហគមន៍ ក្រោមការឧបត្ថម្ភគាំទ្រ ពីគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ GMS TIIG No.3701-CAM (COL)​នៅទីស្នាក់ការសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ក្រោមអធិបតីភាព ឯកឧត្តម សុខ សុគុណ អនុរដ្ឋលេខាធិការ និងជាប្រធានចាត់ចែងគម្រោងក្រសួងទេសចរណ៍ ក្នុងគោលបំណងពង្រឹងគុណភាពសេវាកម្មមគ្គុទ្ទេសក៏សហគមន៍ ឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរដែលមកសម្រាក កម្សាន្ត​ក្នុងតំបន់ស្ទឹងអារ៉ែង។

អត្ថបទទាក់ទង