រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មណ្ឌលសុខភាពស្ទឹងវែង បានទទួលថ្នាំអាបែតប្រមាណ ៥០០ គីឡូក្រាម ដេីម្បីចុះយុទ្ធការដាក់អាបែតតាមពាងទឹក ធុងទឹកគ្រប់ប្រភេទកំចាត់មូសខ្លាញី​ ដេីម្បីការពារជំងឺគ្រុនឈាម

មណ្ឌលសុខភាពស្ទឹងវែង បានទទួលថ្នាំអាបែតប្រមាណ ៥០០ គីឡូក្រាម ដេីម្បីចុះយុទ្ធការដាក់អាបែតតាមពាងទឹក ធុងទឹកគ្រប់ប្រភេទកំចាត់មូសខ្លាញី​ ដេីម្បីការពារជំងឺគ្រុនឈាម។ ក្នុងនោះមានកិច្ចសហប្រតិបត្តិការជាមួយមន្ត្រីសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ​ អាជ្ញាធរមូលដ្ឋាន​ និងអ្នកស្ម័គ្រចិត្តភូមិ​ ។
ចចំពោះការងារអប់រំ : ក្រុមយុទ្ធនាការបានធ្វេីការអប់រំ​អនាម័យ​ជុំវិញលំនៅដ្ឋាន​ រេីសរបស់អ្វីដែលអាចដក់ទឹកបានយកទៅកប់ឬដុតចោល​ កាប់ព្រៃសំអាតជុំវិញ​ ពាងទឹក​ធុងទឹក​ត្រូវមានគម្របអោយជិតចៀសវាងមូសខ្លាចូលពងបានបង្កេីតជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម​។
ប្រភព : មន្ទីរសុខាភិបាលខេត្តកោះកុង

អត្ថបទទាក់ទង