រដ្ឋបាលឃុំកណ្ដោល បានរៀបចំបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី២៥ ឆ្នាំទី៣ អាណត្តិទី៥ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ហ៊ុយ សំណាង ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួមពី លោកសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំស្មៀនឃុំ ជំនួយការឃុំ ប្រធានសហគមន៍លោក លោកស្រីមេភូមិទាំង៥ នាយកសាលា ប៉ុស្តិ៍សុខភាព និងតំណាងអង្គការខាណា សរុប ២១នាក់ ស្រី៥ នាក់ក្រោមរបៀបវារះដូចខាងក្រោម១. ការបើកកិច្ចប្រជុំ និងមិតិស្វាគមន៍២. ពិនិត្យកូរ៉ុមនិងសមាសភាពចូលរួមប្រជុំ៣. ពិនិត្យពិភាក្សានិងអនុម័សេចក្ដីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញ៤. ពិនិត្យ ពិភាក្សាអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកមុន៥. ពិនិត្យពិភាក្សានិងអនុម័តលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារដ្ឋបាលឃុំប្រចាំខែ។៦.ទិសដៅ និងផែនការអនុវត្តការងារ-ជម្រុញការចុះបញ្ជីអាត្រានុកូលដ្ឋាគ្រប់ប្រភេទ-បន្តការផ្សព្វផ្សាយ និងជម្រុញឱ្យប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងដូសជម្រុញ(ការពារជំងឺកូវីត១៩)៧.បញ្ហាផ្សេងៗ-ការផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ-ការអវត្តការងាររបស់ក្រុមប្រឹក្សាឃុំ-ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គតាមមូលដ្ឋាន-របាយការណ៍ការងារប៉ុស្តិ៍សុខភាព-បញ្ហាប្រឈមតាមភូមិ៨- មិតិបូកសរុបលទ្ធផលនៃកិច្ចប្រជុំ និងប្រកាសបិទអង្គប្រជុំ ប្រកាសជូនព័ត៌មានអំពីកាលបរិច្ឆេទប្រជុំលើកក្រោយ
ប្រភព:រដ្ឋបាលឃុំកណ្តោល
————————————
វេលាម៉ោង ៨:០០នាទីព្រឹកថ្ងៃចន្ទ ៣ រោច ខែជេស្ឋ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤មិថុនា 24, 2024