/ / /

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីវាយតម្លៃ លើប្រជាពលរដ្ឋដែលស្នើសូមដីសម្បទានសង្គមកិច្ច

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីវាយតម្លៃ លើប្រជាពលរដ្ឋដែលស្នើសូមដីសម្បទានសង្គមកិច្ច

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីវាយតម្លៃ លើប្រជាពលរដ្ឋក្នុងស្រុកស្រែអំបិលដែលស្នើសូមដីសម្បទានសង្គមកិច្ច។ ការវាយតម្លៃ ដាក់ពិន្ទុ លើប្រជាពលរដ្ឋដែលស្នើសុំដីសម្បទានសង្គមកិច្ចនេះ គឺជាការពិនិត្យ វាយតម្លៃដោយផ្ទាល់ពី មេភូមិ និងមេឃុំ ដែលជាអាជ្ញាធរមូលដ្ឋាន ស្គាល់ និងដឹងអំពីស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ ។ ប្រជាពលរដ្ឋដែលនឹងត្រូវទទួលបានដីសម្បទានសង្គមកិច្ចពីរដ្ឋបាលខេត្ត គឺជាប្រជាពលរដ្ឋក្រីក្រី គ្មានផ្ទះ គ្មានដី និងត្រូវបានបែងចែកជាពីរប្រភេទ គឺ ប្រភេទ អាទិភាពទី១ និង ប្រភេទអាទិភាពទី២។ ជាបឋម ក្នុងចំណោមប្រជាពលរដ្ឋ ប្រមាណជាង ២៥០០គ្រួសារដែលស្នើសូមដីសម្បទានសង្គមកិច្ចហើយមានលក្ខណៈសមស្រប ជាប្រភេទអាទិភាពទី១ មានចំនួន៥៩ គ្រួសារ និង អាទិភាពទី២ មានចំនួន ១៤៨គ្រួសារ។ តាមរយៈកិច្ចប្រជុំនេះ លោក សុខ សុទ្ធី បានបញ្ជាក់ថា ឈ្មោះដែលត្រូវបានវាយតម្លៃ ជ្រើសរើសនៅពេលនេះ នឹងត្រូវលើកយកមកពិនិត្យវាយតម្លៃបន្ថែមទៀតនៅដើមខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីតំណាងប្រជាពលរដ្ឋផងដែរ។
ថ្ងៃពុធ ១៣ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ June 19, 2024

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    17/03/2026

    លោក កុល សុជាតិ ប្រធានការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស និងលោក លី បុរិន្ទ ប្រធានការិយាល័យ ក្របខណ្ឌ និងបណ្ដុះបណ្ដាល បានដឹកនាំមន្រ្តីការិយាល័យជំនាញ «ចុះត្រួតពិនិត្យបញ្ជីវត្តមាន និងការប្រើប្រាស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង» នៅមណ្ឌលសុខភាពឬស្សីជ្រុំ មណ្ឌលសុខភាពជីផាត និងមណ្ឌលសុខភាព យន្ដ មីន ជ្រោយស្វាយ នៃស្រុកថ្មបាំង និងស្រុកស្រែអំបិល

  • ហេង គីមឆន/
    17/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខសពឪពុកលោក ឌឹក ឈុនកុក នាយកទីចាត់ការរដ្ឋបាលសាលាខេត្តកោះកុង នៅគេហដ្ឋានភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    17/03/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • ហេង គីមឆន/
    17/03/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)

  • ហេង គីមឆន/
    17/03/2026

    សារលិខិតរំលែកទុក្ខ ជូនចំពោះ លោក ហែម ភឿង មន្ត្រីជាប់កិច្ចសន្យាសាលាខេត្តកោះកុង និងក្រុមគ្រួសារ

  • រដ្ឋបាលស្រុកកោះកុង/
    17/03/2026

    លោក​ លីម​ ភឿន​ អភិបាលរងស្រុក​កោះកុង​ អញ្ជើញ​ចូលរួម​វគ្គតម្រង់ទិសស្តីពីការរៀបចំរបាយការណ៍វឌ្ឍនភាព និងបូកសរុបលទ្ធផលការងារសម្រេចបានរបស់រដ្ឋបាលឃុំ សង្កាត់ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ តាមប្រព័ន្ធអនឡាញ (Zoom Meeting)