រដ្ឋបាលឃុំត្រពាំងរូង ៖ ថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០២:០០ នាទីរសៀល លោក លៀង សាម៉ាត មេឃុំ បានដឹកនាំលោក ជឹម វណ្ឌី ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត និងផ្សព្វផ្សាយលិខិតបទដ្ឋាននានារបស់ក្រសួងមហាផ្ទៃពាក់ព័ន្ធការងារជំនាញ ជូនដល់អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានក្នុងខេត្តកោះកុង នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកោះកុង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ តូច ពិដោរឡា អនុប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្តនិងជនភៀសខ្លួននិងលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង។