ស្រុកកោះកុង ៖ នៅថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ក្រោយពីមានការណែនាំបន្ថែមពីរដ្ឋបាលស្រុកកោះកុង អោយអាជ្ញាធរឃុំ ធ្វើការផ្សព្វផ្សាយបន្ត ស្តីពីការប្រយុទ្ធប្រឆាំងនឹងវីរ៉ុស Covid-19 អាជ្ញាធរឃុំជ្រោយប្រស់ ដឹកនាំដោយលោក ពុំ ធឿន មេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ បានធ្វើការសហការណ៍ជាមួយប្រជាពលរដ្ឋ ចុះចាក់មេក្រូផ្សព្វផ្សាយ នៅផ្ទះលោក ប្រាក់ សូវ៉ាត ជាប្រជាពលរដ្ឋ នៅក្នុងភូមិថ្មី ដើម្បីឱ្យប្រជាពលរដ្ឋ ក្នុងភូមិមានការយល់ដឹងអំពីវិធីសាស្ត្រការពារខ្លួនឯង ក្រុមគ្រួសារ និងប្រយុទ្ធប្រឆាំងនឹងវីរ៉ុសCovid-19 និងជាពិសេសបានណែនាំដល់ប្រជាពលរដ្ឋដែលមានបងប្អូន ឬសាច់ញាតិដែលទើបវិលត្រឡប់ពីក្រៅប្រទេស សូមធ្វើការការពារខ្លួនឯង ព្រមទាំងក្រុមគ្រួសារដោយដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីបង្ការការចម្លងវីរ៉ុសទៅកាន់បងប្អូន ឬសាច់ញាតិ ដោយមិនដឹងខ្លួន និងបានលើកទឹកចិត្តដល់ពួកគាត់ឱ្យចូលរួមសហការ និងតាមដានអាការៈខ្លួនឯង បើសិនជាមានភាពសង្ស័យ សូមទំនាក់ទំនងជាមួយអាជ្ញាធរ សហការជាមួយមន្ទីរសុខាភិបាលខេត្ត ដើម្បីធ្វើការត្រួតពិនិត្យស្វែងរកវីរ៉ុសនេះ ។ លោកមេឃុំបានបន្ថែមថា ទោះបីបច្ចុប្បន្ន ប្រទេសយើងមិនមានការកើតថ្មីក៏ដោយ ក៏យើងទាំងអស់គ្នាមិនត្រូវមានការធ្វេសប្រហែសដែរ ដូចនេះសូមបងប្អូនយើងរួមគ្នាការពារ និងថែសុខភាពខ្លួនឯងឱ្យបានល្អជានិច្ច ។
ប្រភព៖ សន សេង
ប្រភព៖ សន សេង