រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជួបពិភាក្សាការងារ ជាមួយលោកវរនាវីឯក គិតសៈដា ជិរៈត្រៃផន នាយរងសេនាធិការ កងទ័ពជើងទឹក ភូមិភាគទី១ ក្នុងកម្មវិធីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ជាមួយ កងទ័ពជើងទឹក ភូមិភាគទី១ ស្រុកសាត់តាហិប ខេត្តឈុនបុរី នៃព្រះរាជាណាចក្រថៃឡង់ដ៏

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជួបពិភាក្សាការងារ ជាមួយលោកវរនាវីឯក គិតសៈដា ជិរៈត្រៃផន នាយរងសេនាធិការ កងទ័ពជើងទឹក ភូមិភាគទី១ ក្នុងកម្មវិធីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ជាមួយ កងទ័ពជើងទឹក ភូមិភាគទី១ ស្រុកសាត់តាហិប ខេត្តឈុនបុរី នៃព្រះរាជាណាចក្រថៃឡង់ដ៏។

លោកស្រីអភិបាលរងខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះតាងនាមឱ្យថ្នាក់ដឹកនាំខេត្ត ជំនួសមុខឱ្យលោកជំទាវ មិថុនា ភូថង អភិបាលខេត្ត និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំសូមសម្ដែងនូវសេចក្តីសោមនស្សរីករាយ ដែលបានដឹកនាំប្រតិភូខេត្តកោះកុង មកចូលរួមកម្មវិធីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាមួយប្រទេសជិតខាង(ថៃ-កម្ពុជា) តាមរយៈការផ្តល់សម្ភារសិក្សា សម្ភារកីឡា ឱសថ និងសម្ភារពេទ្យ ព្រមទាំងសម្ភារសម្រាប់គាំទ្រដល់ការបង្រៀន របស់លោកគ្រូ អ្នកគ្រូ និងការសិក្សារបស់សិស្សានុសិស្ស នៃសាលាបឋមសិក្សាស្មាច់មានជ័យ ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
នាងខ្ញុំសូមអរគុណ ចំពោះកងទ័ពជើងទឹក ភូមិភាគទី១ ស្រុកសាត់តាហីប ខេត្តឈុនបុរី នៃព្រះរាជាណាចក្រថៃទ្បង់ដ៏ ដែលបានរៀបចំកម្មវិធីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នាឱកាសនេះ។ នាងខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការប្រារព្ធនូវកម្មវិធីនេះទ្បើង គឺបញ្ជាក់ឱ្យឃើញនូវការបន្តយកចិត្តទុកដាក់ ជំរុញ ពង្រឹង និងពង្រីកនូវចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អ ព្រមទាំងការអភិវឌ្ឍសម្ព័ន្ធមេត្រីភាព រវាងប្រទេសទាំងពីរ(កម្ពុជា-ថៃ) ជាពិសេស រវាងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ នៅតំបន់ព្រំដែន ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកចូលរួមរក្សានូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងសន្តិភាព ព្រមទាំងធ្វើឱ្យទំនាក់ទំនង និងការអភិវឌ្ឍលើគ្រប់វិស័យ ឱ្យកាន់តែមានភាពល្អប្រសើទ្បើង សម្រាប់ការរស់នៅ របស់ប្រជាជន នៅតាមបណ្ដោយព្រំដែន នៃប្រទេសយើងទាំងពីរ។
នាងខ្ញុំសូមថ្លែងអំណរគុណ លោក វរនាវីឯក និងក្រុមការងារ ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃព្រមទាំងថវិកា ក្នុងការរៀបចំឱ្យមាននូវកម្មវិធីនេះទ្បើង។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមនាងខ្ញុំផ្ទាល់ សូមគាំទ្រនូវការរៀបចំសកម្មភាពពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ជាមួយប្រទេសជិតខាងនេះ និងសង្ឃឹមថា នៅថ្ងៃអនាគតខាងមុខ នឹងនៅតែមានការរៀបចំនូវសកម្មភាពទាំងនេះបន្តបន្ទាប់ទៀត ដើម្បីជាប្រយោជន៍ក្នុងការជួយគាំទ្រ ដល់ការអភិវឌ្ឍ នៃប្រទេសជិតខាងយើងទាំងពីរឱ្យកាន់តែរីកចម្រើនបន្តទៅទៀត។
យើងនឹងខិតខំរួមគ្នាធ្វើឱ្យប្រទេសទាំងពីរ (ខេត្តកោះកុង-ខេត្តត្រាត) ជាព្រំដែន នៃសន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ស្របតាមចក្ខុវិស័យដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងបន្តអនុវត្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាទីបញ្ចប់ ខ្ញុំសូមគោរពជូនពរ លោក វរនាវីឯក និងក្រុមការងារទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមជួបប្រទះនូវពុទ្ធពរទាំងទ្បាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕
ថ្ងៃសុក្រ ៨ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ June 14, 2024

អត្ថបទទាក់ទង