លោកស្រី ង៉ែ ដា ជំទប់ទី១ឃុំកណ្តោល បានផ្តល់កាតវីងជូនដល់ស្រ្តីមានផ្ទៃពោះចំនួន០១នាក់៖ ឈ្មោះ ឈឿន ឈួ អាយុ៣៧ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ជាស្ត្រីស្ថិតក្នុងគ្រួសារក្រីក្រ (មានប័ណ្ណសមធម៌) ដើម្បីយកទៅប្រើប្រាស់តាមការណែនាំរបស់មណ្ឌលសុខភាព។ប្រភពៈ@រដ្ឋបាលឃុំកណ្តោល
-----------------------------
ថ្ងៃព្រហស្បតិ៍ ៧ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១០:៥០នាទីព្រឹក