រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិល បានសហការជាមួយកម្លាំងជំនាញ ប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន ណារ័ត្ន អធិការរង ចុះបើកវេទិកាសាធារណៈ និងផ្សព្វផ្សាយគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” នៅវិទ្យាល័យស្រែអំបិល ដើម្បីផ្សព្វផ្សាយណែនាំដល់សិស្សានុសិស្ស ឱ្យបានយល់ដឹងបន្ថែមទៀត ហើយនគរបាល ក៏អាចស្ដាប់មតិយោបល់ ចម្ងល់ និងសំណូមពរផ្សេងៗពីសិស្សានុសិស្ស

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិល បានសហការជាមួយកម្លាំងជំនាញ ប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន ណារ័ត្ន អធិការរង ចុះបើកវេទិកាសាធារណៈ និងផ្សព្វផ្សាយគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” នៅវិទ្យាល័យស្រែអំបិល ដើម្បីផ្សព្វផ្សាយណែនាំដល់សិស្សានុសិស្ស ឱ្យបានយល់ដឹងបន្ថែមទៀត ហើយនគរបាល ក៏អាចស្ដាប់មតិយោបល់ ចម្ងល់ និងសំណូមពរផ្សេងៗពីសិស្សានុសិស្សផងដែរ ។
បានធ្វើការផ្សព្វផ្សាយបន្ថែមពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ក្មេងទំនើង គ្រោះថ្នាក់ដែលបង្កដោយគ្រឿងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារ អាយុជីវិត និងបង្ការទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ ដោយមានការរួមលោកនាយករងសាលា លោកគ្រូ អ្នកគ្រូ ប្រជាការពារ សិស្សនុសិស្សចំនួន១១៥នាក់ ស្រី៧៥នាក់ ៕
ថ្ងៃពុធ ៦ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ June 12, 2024

អត្ថបទទាក់ទង