លោក សុខ ភិរម្យ អភិបាលស្រុក លោកស្រី រិន គន្ធា អភិបាល រងស្រុក និងក្រុមការងារថ្នាក់ស្រុក បានចូលរួមក្នុងពិធីផ្សព្វ ផ្សាយរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងវិស័យឯកជនក្នុងការផ្សព្វផ្សាយ និងយល់ដឹបន្ថែមអំពីគ្រឹះ ស្ថាន និងកិច្ចសហប្រតិបត្តិការរវាង វិស័យឧស្សាហកម្មក្នុងខេត្ត ជូនប្រជាពលរដ្ឋក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ក្រោមអធិបតីភាពលោក ស្រេង ហុង អភិបាលរង នៃគណ:អភិបាល ខេត្តកោះកុង ។
នៅផ្សារសហគមន៍ពាមក្រសោប ស្ថិតនៅភូមិពាមក្រសោប២ ឃុំពាមក្រសោប
ថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៤
វេលាម៉ោង៧:៣០នាទីព្រឹក