លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បាននាំយកសម្ភារ និងគ្រឿងឧបភោគ បរិភោគចែកជូនប្រជាពលរដ្ឋអតីតយុទ្ធជនជួបការលំបាក និងជូនសម្ភារ ដល់រដ្ឋបាលឃុំ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ នៅសាលាឃុំជី ខលើ ស្រុកស្រែអំបិល។ ក្នុងនោះរដ្ឋបាលស្រុកស្រែអំបិល ក៏បានចូលរួមចំណែកផ្តល់សម្ភារផ្តល់ជូនប្រជាពលរដ្ឋ ចំនួន ៥គ្រួសារផងដែរ សរុប ១០គ្រួសារ ដែលទទួលបានការឧបត្ថម្ភនេះ។