ស្រុកកោះកុង៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨,៣៥ នាទីព្រឹក ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកោះកុង បានអញ្ជើញចុះពិនិត្យការស្ថាបនាផ្ទះស្នាក់នៅ ០១ខ្នង ទីស្នាក់គណបក្សស្រុកកោះកុង អណ្តូងស្នប់ចំនួន០១ និងការស្ថាបនាផ្លូវ ២៣ គីឡូម៉ែត្រដែលតភ្ជាប់ពីផ្លូវជាតិលេខ៤៨ ទៅឃុំជ្រោយប្រស់ និងស្ពានថ្មចំនួន ០២កន្លែង ប្រវែង ១៦០ ម៉ែត្រ និងជួបសំណេះសំណាលជាមួយមេភូមិ សមាជិកក្រុមប្រឹក្សាឃុំ នៅសាលាឃុំជ្រោយប្រស់ សមាសភាពអញ្ជើញចូលរួមអម ដំណើររួមមាន៖ ឯកឧត្តម សឿន រឿត ទីប្រឹក្សា សម្តេចពិជ័យសេនា ទៀ បាញ់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកកោះកុង លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង លោកនាយករដ្ឋបាលសាលាស្រុកកោះកុង ជំទប់ទី១ ឃុំកោះកាពិ និងជំទប់ទី១ ឃុំត្រពាំងរូង ។
ប្រភព៖ សន សេង