លោក ហេង នាង ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកបូទុមសាគរ បានចុះបើកប្រអប់សំបុត្រចំនួន៦ទីតាំង។ ១/ទីតាំងទី១នៅមុខសាលាបឋមសិក្សាជីត្រេះ ភូមិជីត្រេះ ឃុំអណ្តូងទឹក គ្មានលិខិត ២/ទីតាំងទី២ នៅមុខសាលាវិទ្យាល័យហ៊ុន សែនចំការលើ ភូមិចំការលើ ឃុំថ្មស ទទួលបានលិខិត១ច្បាប់៣/ទីតាំងទី៣នៅមុខសាលាឃុំថ្មស គ្មានលិខិត ៤/ទីតាំងទី៤ មុខសាលាបឋមសិក្សាក្រួសក្រហមភូមិចម្លងគោ ឃុំថ្មសគ្មានលិខិត ៥/ទីតាំងទី៥ មុខសាលាឃុំតានូនគ្មានលិខិត ៦/ទីតាំងទី៦មុខសាលាបឋមសិក្សាភូមិទួលពោធិ៍ថ្មី ឃុំតានូន គ្មានលិខិត។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
==================
ថ្ងៃសុក្រ ១ កើត ខែជេស្ឋ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៧:៣០នាទីព្រឹក