លោក ហុង ប្រុស អភិបាលស្តីទីស្រុកស្រែអំបិល អញ្ជើញចូលរួមប្រជុំ និងចុះពិនិត្យទីតាំងដីដែលប្រជាពលរដ្ឋឈ្មោះ សៀង សុភាព ស្នើសុំចុះបញ្ជីធ្វើ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានទីតាំងស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្ត កោះកុង។ ដឹកនាំប្រជុំដោយ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការចូលរួមពី ប្រធានមន្ទីរការិយាល័យពាក់ព័ន្ធថ្នាក់ខេត្ត និងប្រធានការិយាល័យអង្គភាពពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល។