/ / /

រដ្ឋបាលឃុំភ្ញីមាស ការចុះពិនិត្យទីតាំងធ្វើស្ពានចំនួនពីរកន្លែង ស្ពានទី១ និងស្ពានទី២ ស្ពានលូនិងស្ពានប្រអប់នៅចំណុចភូមិតានី និងភូមិកៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង

រដ្ឋបាលឃុំភ្ញីមាស 

………………………………………….
លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំក្រុមការងាររបស់ឃុំ រួមមាន សមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍ ស្មៀនឃុំ មេភូមិតានី អនុភូមិកៀនក្រឡាញ់ និងប្រជាពលរដ្ឋ ចុះពិនិត្យទីតាំងធើ្វស្ពានចំនួនពីរកន្លែង ស្ពានទី១ និងស្ពានទី២

  • ស្ពានលូ និងស្ពានប្រអប់ មានទីតាំង ស្ថិតនៅភូមិតានី និងភូមិកៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។ក្នុងនោះការចំណាយថវិការបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកោះកុង ព្រមទាំងឯកឧត្តម លោកជំទាវ ក្រុមការងារ ចុះជួយមូលដ្ឋាន ខេត្ត មូលដ្ឋានស្រុក និងឃុំ ក្នុងនោះលោកមេឃុំបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនទិញទឹកសុទ្ធជូនកម្មករធ្វើស្ពានចំនួន ៥០ កេះ។
    …………………………………..
    ថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤
    JUNE 01,2024

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    15/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណ:អភិបាលខេត្តកោះកុង ផ្ញើសារលិខិតជូនពរ លោកជំទាវ ញ៉ែម សាខន សខេង ក្នុងឱកាសចម្រើនជន្មាយុ គម្រប់៧០ឆ្នាំ ឈានចូល ៧១ ឆ្នាំ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦នេះ

  • ហេង គីមឆន/
    15/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ចុះផ្តិតយករូបភាពទីតាំងចាក់សំរាមរបស់ខេត្ត ស្ថិតនៅឃុំទទួលគគីរស្រុកមណ្ឌលសីមា ដើម្បីត្រៀមរៀបចំផែនការកែសម្រួលជាថ្មី

  • ហេង គីមឆន/
    15/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ចុះពិនិត្យ និងវាយតម្លៃគម្រោងផ្លូវបេតុង ចំនួន ២ខ្សែ ប្រើប្រាស់មូលនិធិឃុំថ្មស ឆ្នាំ២០២៥ បានសាងសង់បញ្ចប់១០០%

  • ហេង គីមឆន/
    15/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីខួបបុណ្យគម្រប់៧ ថ្ងៃ ដើម្បិឧទ្ទិសកុសលជូនដល់ដួង វិញ្ញាណក្ខន្ធ ឯកឧត្តម ចាន់ សុវណ្ណ(ទ្រី គឹមសាន) ត្រូវជា ឪពុកបង្កើត លោកឧត្តមអគ្គារនុរក្ស.២ ចាន់ ចំណាន ប្រធានពន្ធនាគារខេត្តកោះកុង

  • ហេង គីមឆន/
    15/03/2026

    ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត រ៉ូស ម៉ានសះរី ទីប្រឹក្សារាជរដ្ឋាភិបាល ព្រមទាំង លោក រំ ម៉ាលី តំណាងគណៈអុីមាំខេត្ត លោក ម៉ាត់ ស៊ឹម សមាជិកក្រុមប្រឹក្សាក្រុង អជ្ញាធរភូមិ បានអញ្ជើញសំណេះសំណាល​ សួរសុខទុក្ខ និងប្រគល់ កញ្ចប់អាហាររ៉ម៉ាឌន ចំនួន ៧៤ គ្រួសារ ជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    14/03/2026

    សេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦