លោកស្រី នង ម៉ារី អនុប្រធានមន្ទីរ និងលោកស្រី សយ សាវឌី ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី"ការរៀបចំផែនការ ស្ថិតិ ការត្រួតពិនិត្យ និងវាយតម្លៃឆ្លើយតបនឹងយេនឌ័រ" ក្រោមអធីបតីភាព លោកជំទាវ ថងភៀន ឆ័យម៉ាលី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ដែលមានសមាសភាពចូលរួម ជាមន្ត្រីក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារី ចំនួន ៩ខេត្ត មាន: ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រះសីហនុ តាកែវ ប៉ៃលិន បន្ទាយមានជ័យ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តកោះកុង សរុបចំនួន ៥០នាក់ (ស្រី្ត ៤៥នាក់) ។វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រី ក្នុងការរៀបចំផែនការ ស្ថិតិ ការត្រួតពិនិត្យ និងវាយតម្លៃប្រកបដោយប្រសិទ្ធភាព នៅខេត្តសៀមរាប ។ថ្ងៃអង្គារ ០៦ រោច ដល់ ថ្ងៃព្រហស្បតិ៍ ០៨ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនិងថ្ងៃទី២៨-៣០ ខែឧសភា ឆ្នាំ២០២៤