រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះកាពិ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ និងលោកមេភូមិកោះស្រឡៅ ចុះពិនិត្យតាមដានប្រជាពលរដ្ឋចេញ-ចូល ក្នុងមូលដ្ឋាន ។

ស្រុកកោះកុង ៖ នៅថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ រដ្ឋបាលឃុំកោះកាពិ ដឹកនាំដោយ លោក ស្រី លិ ឡាំង ជំទប់ទី១ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ និងលោកមេភូមិកោះស្រឡៅ ចុះពិនិត្យតាមដានការចេញ-ចូល របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបន្តផ្សព្វផ្សាយពីជំងឺកូវីដ១៩ ទោះបីបច្ចុប្បន្នពុំទាន់មានករណីឆ្លងទៀតក៏ដោយ ក៏មិនត្រូវធ្វេសប្រហែសដែរ និងណែនាំអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការរីករាលដាលនៃជំងឺនេះ ។ ប្រភព៖ សន​ សេង

អត្ថបទទាក់ទង