រដ្ឋបាលឃុំតានូន បានសហការជាមួយក្រុមការងារ នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជ្រើសរើសក្រុមយុវជនគោលដៅ ១.៥លាននាក់ នៅតាមបណ្តាឃុំ នៃស្រុកបូទុមសាគរ ក្រោមអធិបតីភាពលោក សំឡាន សិរិ ជំទប់ទី១ និងលោក អ៊ុយ ឡៃហេង ប្រធានការិ.អប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្តកោះកុង ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោក ទៀង សារ៉េត គ្រូបច្ចេកទេស លោក-លោកស្រី ព្រមទាំងប្រជាពលរដ្ឋទាំង៤ភូមិនៃឃុំតានូន ដែលមានប័ណ្ណសមធម៌ សរុប៩៥នាក់ ស្រី៥៣នាក់ នៅសាលាឃុំតានូន។
ប្រភព:រដ្ឋបាលឃុំតានូន
---------------------------
ថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤វេលាម៉ោង២:០០នាទីរសៀល