ថ្ងៃព្រហស្បតិ៍៩កើតខែពិសាខ ឆ្នាំរោង ឆស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បងប្អូនក្រុមវាលទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង បន្តបិទផ្សាយទិន្នន័យ ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន០១ភូមិ នៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង នៅវិទ្យាល័យបុទុមសាគរ។