រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម មុំ ម៉ាលិកា ដឹកនាំក្រុមការងារព័ត៌មាន និងសាធារណៈមតិ ទាំង៥រូប ចូលរួមកិច្ចប្រជុំស្តីពីការអនុវត្តការងារប្រចាំថ្ងៃក្នុងមូលដ្ឋាន ដែររៀបចំដោយក្រសួងព័ត៌មាន និងលេខាធិការដ្ឋាន គសពសតាមរយៈZOOM

រសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម មុំ ម៉ាលិកាទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរព័ត៌មានខេត្តកោះកុង បានដឹកនាំក្រុមការងារព័ត៌មាន និងសាធារណមតិទាំង៥រូបនៃមន្ទីរព័ត៌មានខេត្តកោះកុង ដើម្បីចូលរួមកិច្ចប្រជុំសម្របសម្រួលការងារព័ត៌មាន និងសាធារណៈមតិ សម្រាប់ការអនុវត្តការងារ ប្រចាំថ្ងៃក្នុងមូលដ្ឋានរាជធានី ខេត្ត តបតាមប្រសាសន៍ណែនាំរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្តីពីការងារតាមដាន និងចងក្រងព័ត៌មានស្តីពីស្ថានភាពក្នុងមូលដ្ឋានជាប្រចាំ និងការអនុវត្តតួនាទី និងភារកិច្ចក្នុងក្របខណ្ឌការងារព័ត៌មាន និងសាធារណៈមតិរដ្ឋបាលរាជធានី ខេត្តបន្ទាប់ពីសិក្ខាសាលាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ តាមរយៈប្រព័ន្ធZoom នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកោះកុង។PN

អត្ថបទទាក់ទង