/ / /

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បរិច្ចាគថវិកាចំនួន ៣ពាន់ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៤

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បរិច្ចាគថវិកាចំនួន ៣ពាន់ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៤ …!!

ឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ុន លើត ប្រធានកិត្តិយសសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បរិច្ចាគថវិកាចំនួន ៣ពាន់ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៤ ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង សូមអំពាវនាវចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សូមបន្តចូលរួមបរិច្ចាគថវិកា សម្ភារៈ ជូនកាកបាទក្រហមកម្ពុជា ដើម្បីឱ្យសមាគមជាតិមានធនធាន និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្តផ្តល់សេវាកម្មមនុស្សធម៌ជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត ប្រកបដោយបរិយាប័ន្ន។

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង មានក្រុមប្រចាំការទទួលបដិសណ្ឋារកិច្ច និងរៀបចំកម្មវិធីប្រគល់-ទទួលថវិកា សម្ភារៈ ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះ នៅទីស្នាក់ការសាខា ។ ឬអាចទំនាក់ទំនងលេខទូរស័ព្ទដូចខាងក្រោម៖
១. លោកជំទាវ មិថុនា ភូថង ៖016 94 7777
២. ឯកឧត្តម លី សារ៉េត ៖097 737 6576

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    14/06/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    14/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា អាណត្តិទី៤ ឆ្នាំ២០២៦ នៅក្នុងឃុំប៉ាក់ខ្លង

  • ហេង គីមឆន/
    14/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយមនុស្សធម៌មួយចំនួនប្រគល់ ជូនដល់ក្រុមគ្រួសារ នៃសពលោក រដ្ឋ ស្រូល (អតីតយុទ្ធជន) ជាសមាជិក អ.ន.ក មានទីលំនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    14/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយមនុស្សធម៌មួយចំនួនប្រគល់ ជូនដល់គ្រួសារ នៃសពលោក ផៃ សែងថង(អតីតយុទ្ធជន) ជាសមាជិក អ.ន.ក.មានទីលំនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    14/06/2026

    រដ្ឋបាលឃុំភ្ញីមាស ចូលរួមបុណ្យ សពឈ្មោះ មុំ មួយ ភេទប្រុស អាយុ៦៣ឆ្នាំ មូលហេតុស្លាប់ គាំងបេះដូង ស្ថិតនៅភូមិតានី

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    14/06/2026

    សេចក្តីជូនដំណឹង ស្តីពីការផ្អាកសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត នៅខេត្តកោះកុង