/ / /

វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តផែនការ យុទ្ធសាស្ត្រគណនេយ្យភាព សង្គមដល់មន្ត្រីបង្គោល ថ្នាក់ក្រុង ស្រុក និង អ្នកពាក់ព័ន្ធ

លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ លោក ហែម ប៊ុនយីម លោក នួន ហ៊ាង សមាជិកក្រុមប្រឹក្សាក្រុង មន្ត្រីបង្គោលគណនេយ្យភាពសង្គមថ្នាក់ក្រុង លោកប្រធានការិយាល័យអប់រំយុវជន និងកីឡាក្រុង អង្គភាពផ្តល់សេវាទាំងបីរួមមាន សង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សា បានអញ្ជើញចូលរួម វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តផែនការ យុទ្ធសាស្ត្រគណនេយ្យភាព សង្គមដល់មន្ត្រីបង្គោលថ្នាក់ក្រុង ស្រុក និង អ្នកពាក់ព័ន្ធ។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងដោយ
ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ក្រោមអធិបតីភាពលោក ស្រេង ហុង អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង ។ វគ្គបណ្ដុះបណ្ដាលនេះបានប្រព្រឹត្តិទៅនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ។
វេលាម៉ោង ៨:០០នាទីព្រឹក ថ្ងៃពុធ ១កើត ខែពិសាខ ឆស័ក ព ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    26/05/2026

    ដោយមានការចង្អុលបង្ហាញពីលោកជំទាវ ឈី វ៉ា ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង លោក ហាក់ ឡេង អភិបាលរងខេត្ត និងជាអនុប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកម្លាំងចម្រុះ ចុះសហការ ជាមួយឯកឧត្តម យ៉េត វីណែល ប្រធានក្រុមការងារទី២ ទទួលខុសត្រូវខេត្តកោះកុង ចំណុះលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) បានធ្វើការចុះបង្ក្រាបទីតាំងផ្ទះវីឡា ដែលសង្ស័យថាមានការឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅស្រុកគិរីសាគរ ខេត្តកោះកុង

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    26/05/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ «បញ្ជីថ្នាក់ជាតិស្តីពី ឧបករណ៍បច្ចេកវិទ្យា ជំនួយជាអាទិភាព»

  • ហេង គីមឆន/
    25/05/2026

    ពិធីជួបសំណេះសំណាល និងប្រគល់គោគួរបាន (គោគួរបូន) ជានិម្មិតរូបចំនួន ៨៩ក្បាល ជូនដល់បងប្អូនប្រជាពលរដ្ឋឥស្លាម ក្រុង/ស្រុក ក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    25/05/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងលោកស្រី អ៊ុន ឆាលី អនុប្រធានការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស បានអញ្ជើញចូលរួមក្នុង សិក្ខាសាលាផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៥-២០២៨»

  • ហេង គីមឆន/
    25/05/2026

    លោក​ឧត្ដមសេនីយ៍​ត្រី​ នឹម​ ពិសី​ ស្នងការ​រង​ ផែនការ​ងារ​ធនធាន​មនុស្ស​ និង​លោក​វរសេនីយ៍ឯក​ ចាន់​ បូរី​ ស្នងការ​រង​ ផែនការ​ងារ​ភស្តុភារ​ និង​ហិរញ្ញវត្ថុ​ ដឹកនាំ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីវិធានការអនុវត្តលេីការបេីកផ្តល់បៀវត្ស​ និងប្រាក់ឧបត្ថមគោលនយោបាយ ជូនមន្រ្តីនគរបាលជាតិកម្ពុជា

  • ហេង គីមឆន/
    25/05/2026

    ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព នៃការត្រៀមរៀបចំពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង