លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីការកំណត់ចំណីផ្លូវ ព្រែក អូរ ស្ទឹង ក្នុងតំបន់ធ្វើការវិច្ឆ័យនៅភូមិវាលត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានការអញ្ជើញចូលរួម នាយករងរដ្ឋបាលសាលាស្រុក ប្រធានគ្រប់គ្រងតំបន់វិច្ឆ័យ ការិយាល័យអង្គភាពជំនាញជុំវិញស្រុក មេឃុំស្រែអំបិល មេភូមិវាលត្បូង នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។