រដ្ឋបាលឃុំកណ្តោល សូមជម្រាបជូនដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានកាប់ព្រៃ បង្គោលព្រំនិង សាងសង់ខ្ទមអាណាធិបតេយ្យនៅលើទីតាំងដីបម្រុងសាធារណៈរបស់រដ្ឋ ស្ថិតនៅ ក្នុងភូមិសាស្ត្រ ស្រុកបូទុមសាគរខេត្តកោះកុងឲ្យបានជ្រាបថា៖ រដ្ឋបាលឃុំ សូមកំណត់កាលបរិច្ឆេទសម្រាប់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការរុះរើ ដោយខ្លួនឯង ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ រហូតដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ជាកំហិត។ (សូមអានព័ត៌មានលម្អិតនៅខាងក្រោម)
ប្រភពៈរដ្ឋបាលឃុំកណ្តោល
=================
ថ្ងៃចន្ទ ៦ រោច ខែចេត្រ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤មេសា 29, 2024