លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុង ខេមរភូមិន្ទ និងលោក ឈុន សំឃីត ប្រធានស្តីទីមន្ទីរទេសចរណ៍ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយ ស្តីពី ស្តង់ដាវិថីលក់ម្ហូបអាហារ អនាម័យសុវត្ថិភាពចំណីអាហារ និងការគ្រប់គ្រងសំណល់រឹង រាវ ដែលរៀបចំដោយមន្ទីរទេសចរណ៍ខេត្តកោះកុង រួមសហការ ជាមួយអាជ្ញាធរក្រុងខេមរភូមិន្ទ និងមន្ទីរពាក់ព័ន្ធ។ វគ្គបណ្តុះបណ្តាលផ្សព្វផ្សាយនោះមានសិក្ខាកាមចូលរួមប្រហែល ៥០នាក់ នៅមន្ទីរទេសចរណ៍ខេត្តកោះកុង។
ថ្ងៃសុក្រ ៩ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ August 9, 2019