/ / /

លោកស្រី ម៉ី សារីណា អាជីវករប្តូរប្រាក់ខេត្តកោះកុង បរិច្ចាគថវិកាចំនួន ១០ម៉ឺន រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៤

លោកស្រី ម៉ី សារីណា អាជីវករប្តូរប្រាក់ខេត្តកោះកុង បរិច្ចាគថវិកាចំនួន ១០ម៉ឺន រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៤ …!!

ឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកស្រី ម៉ី សារីណា អាជីវករប្តូរប្រាក់ខេត្តកោះកុង បរិច្ចាគថវិកាចំនួន ១០ម៉ឺន រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៤ ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង សូមអំពាវនាវចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សូមបន្តចូលរួមបរិច្ចាគថវិកា សម្ភារៈ ជូនកាកបាទក្រហមកម្ពុជា ដើម្បីឱ្យសមាគមជាតិមានធនធាន និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្តផ្តល់សេវាកម្មមនុស្សធម៌ជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត ប្រកបដោយបរិយាប័ន្ន។

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង មានក្រុមប្រចាំការទទួលបដិសណ្ឋារកិច្ច និងរៀបចំកម្មវិធីប្រគល់-ទទួលថវិកា សម្ភារៈ ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះ នៅទីស្នាក់ការសាខា ។ ឬអាចទំនាក់ទំនងលេខទូរស័ព្ទដូចខាងក្រោម៖
១. លោកជំទាវ មិថុនា ភូថង ៖016 94 7777
២. ឯកឧត្តម លី សារ៉េត ៖097 737 6576
៣.លោក ឈួន យ៉ាដា ៖ 016 329 787 ,097 827 10 44

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    15/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណ:អភិបាលខេត្តកោះកុង ផ្ញើសារលិខិតជូនពរ លោកជំទាវ ញ៉ែម សាខន សខេង ក្នុងឱកាសចម្រើនជន្មាយុ គម្រប់៧០ឆ្នាំ ឈានចូល ៧១ ឆ្នាំ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦នេះ

  • ហេង គីមឆន/
    15/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ចុះផ្តិតយករូបភាពទីតាំងចាក់សំរាមរបស់ខេត្ត ស្ថិតនៅឃុំទទួលគគីរស្រុកមណ្ឌលសីមា ដើម្បីត្រៀមរៀបចំផែនការកែសម្រួលជាថ្មី

  • ហេង គីមឆន/
    15/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ចុះពិនិត្យ និងវាយតម្លៃគម្រោងផ្លូវបេតុង ចំនួន ២ខ្សែ ប្រើប្រាស់មូលនិធិឃុំថ្មស ឆ្នាំ២០២៥ បានសាងសង់បញ្ចប់១០០%

  • ហេង គីមឆន/
    15/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីខួបបុណ្យគម្រប់៧ ថ្ងៃ ដើម្បិឧទ្ទិសកុសលជូនដល់ដួង វិញ្ញាណក្ខន្ធ ឯកឧត្តម ចាន់ សុវណ្ណ(ទ្រី គឹមសាន) ត្រូវជា ឪពុកបង្កើត លោកឧត្តមអគ្គារនុរក្ស.២ ចាន់ ចំណាន ប្រធានពន្ធនាគារខេត្តកោះកុង

  • ហេង គីមឆន/
    15/03/2026

    ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត រ៉ូស ម៉ានសះរី ទីប្រឹក្សារាជរដ្ឋាភិបាល ព្រមទាំង លោក រំ ម៉ាលី តំណាងគណៈអុីមាំខេត្ត លោក ម៉ាត់ ស៊ឹម សមាជិកក្រុមប្រឹក្សាក្រុង អជ្ញាធរភូមិ បានអញ្ជើញសំណេះសំណាល​ សួរសុខទុក្ខ និងប្រគល់ កញ្ចប់អាហាររ៉ម៉ាឌន ចំនួន ៧៤ គ្រួសារ ជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    14/03/2026

    សេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦