លោក សាង ស៊ីណេត អភិបាលរងស្រុក និងជាប្រធានក្រុមលេខាធិការដ្ឋាន គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកតំណាងលោក អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២៤ របស់ក្រុមលេខាធិការដ្ឋាន គណៈបញ្ជាកាឯកភាពរដ្ឋបាលស្រុក ដោយផ្ដោតលើរបៀបវារៈចំនួន៣ដូចខាងក្រោម៖១.ពិនិត្យ និងកែសម្រួលលើសេចក្ដីព្រាងរបាយការណ៍គណៈបញ្ជាការឯកភាពប្រចាំខែមេសាឆ្នាំ២០២៤២.ពិនិត្យ និងកែសម្រួលលើសេចក្ដីព្រាងរបាយការណ៍ក្រុមប្រឹក្សាប្រឡងប្រណាំងភូមិ ឃុំ សង្កាត់មានសុវត្ថិភាពប្រចាំខែមេសាឆ្នាំ២០២៤៣.បញ្ហាផ្សេងៗ
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃពុធ ១ រោច ខែចេត្រ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤