រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំឫស្សីជ្រុំបានរៀបចំប្រកាសស្ដីពីការទទួលស្គាល់សមាជិកក្រុមប្រឹក្សាឃុំ និងជាជំទប់ទី២ យោងក្រសួងមហាផ្ទៃលេខ:១១៩៤ប្រក សម្រេច ទទួលស្គាល់លោក លី ហាយ ជំនួសលោក ញាំង អួញ ជាសមាជិកក្រុមប្រឹក្សាឃុំ និងជាជំទប់ទី២ នៃឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង

នៅសាលាឃុំឬស្សីជ្រុំបានរៀបចំប្រកាសស្ដីពីការទទួលស្គាល់សមាជិកក្រុមប្រឹក្សាឃុំ និងជាជំទប់ទី២ យោងក្រសួងមហាផ្ទៃលេខ:១១៩៤ប្រក សម្រេច ទទួលស្គាល់លោក លី ហាយ ជំនួសលោក ញាំង អួញ ជាសមាជិកក្រុមប្រឹក្សាឃុំ និងជាជំទប់ទី២ នៃឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ដោយមូលហេតុស្នើសូមលាលែងពីសមាជិកក្រុមប្រឹក្សា។
ក្រោមអធិបតីភាពលោក ផង់ សុផាន់ណា ប្រធានក្រុមប្រឹក្សាឃុំឫស្សីជ្រុំ និងជាមេឃុំឫស្សីជ្រុំ។

សមាសភាពចូលរួម
សមាជិកសមាជិកាក្រុមប្រឹក្សាឃុំចំនួន ៥រូបស្រី១រូប
អ្នកចូលរួមផ្សេងៗមាន  មេភូមិ អនុភូមិ សមាជិកភូមិ និងស្មៀនឃុំ ជំនួយការឃុំ ជំនួយការហិរញ្ញវត្ថុ ប្រជាការពារភូមិទាំង២ភូមិ
អ្នកចូលរួមសរុប: ២០ នាក់ ស្រី ០៤នាក់

ថ្ងៃពុធ ១ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤
April 24, 2024

ប្រភពរដ្ឋបាលឃុំឫស្សីជ្រុំ។

អត្ថបទទាក់ទង