លោក អ៊ូច ពន្លក ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត និងលោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្តឹង និងកិច្ចការរដ្ឋបាល នៃការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង បានចុះបើកប្រអប់សំបុត្រការិយាល័យប្រជាពលរដ្ឋខេត្ត នៅខាងមុខមន្ទីរអង្គភាពមួយចំនួន ខាងមុខសាលាខេត្ត ខាងមុខអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត ក្នុងមូលដ្ឋានស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ដើម្បីប្រមូលពាក្យបណ្តឹង និងព័ត៌មានផ្សេងៗពីប្រជាពលរដ្ឋ ជាលទ្ធផល បានទទួលលិខិតចំនូន ២សន្លឹក ពីប្រអប់សំបុត្រលេខ០៣៣ ដែលមានទីតាំងនៅខាងមុខអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត ។
ថ្ងៃងចន្ទ ១៤ កើត ខែចេត្រ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤
ថ្ងៃនេះ ជាថ្ងៃកោរ
ខែមេសា 22, 2024