/ / /

នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ សូមអនុញ្ញាតចូលរួមសម្តែងនូវអំណរសាទរ ប្រកបដោយក្តីសោមនស្ស និងមនោសញ្ចេតនា រំភើបរីករាយយ៉ាងក្រៃលែងជូនចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ តៅ តឿន ទៀ បាញ់

នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ សូមអនុញ្ញាតចូលរួមសម្តែងនូវអំណរសាទរ ប្រកបដោយក្តីសោមនស្ស និងមនោសញ្ចេតនា រំភើបរីករាយយ៉ាងក្រៃលែងជូនចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ តៅ តឿន ទៀ បាញ់ ។

នាឱកាសដ៏វិសេសវិសាលនេះ ជំនួសមុខ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋក្នុងស្រុកបូទុមសាគរ ខ្ញុំបាទ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី សូមជួយប្រោះព្រំ សព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហា ប្រសើរជូនចំពោះ សម្តេចពិជ័យសេនា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តចូលរួមចំណែកក្នុងបេសកកម្មបម្រើ

ក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមនៃ ជាតិ សាសនា ព្រះមហាក្សត្រ ។ សូម សម្តេចពិជ័យសេនា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ មេត្តាទទួលនូវគារវកិច្ច ដ៏ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំបាទ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

===================

ថ្ងៃសៅរ៍ ៥ កើត ខែចេត្រ ឆ្នាំរោង

ឆស័ក ពុទ្ធសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤

ខែមេសា 13, 2024

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    06/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក កែវ សុខា ប្រធានមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    06/06/2026

    លោក ម៉ុត សុខា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាល ជាមួយមាតា បិតា អាណាព្យាបាល និងយុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ដែលបានកំពុងហ្វឹកហាត់ ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    06/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    06/06/2026

    សារលិខិតរំលែកទុក្ខ ជូនចំពោះ លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងក្រុមគ្រួសារ

  • ហេង គីមឆន/
    06/06/2026

    សារលិខិតរំលែកទុក្ខ ជូនចំពោះ លោកស្រី លួន មុំ ជាភរិយា និងក្រុមគ្រួសារ

  • ហេង គីមឆន/
    06/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល ជាមួយមាតា បិតា អាណាព្យាបាល និងយុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ដែលបានកំពុងហ្វឹកហាត់ ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣